តំបន់ប្រើប្រាស់​រួម

សេវាកម្មដ៏ល្អឥតខ្ចោះរបស់ពួក​យើងខ្ញុំនឹងរីករាយ​ស្វាគមន៍លោកអ្នកជានិច្ច។

1. ជញ្ជាំងរុក្ខជាតិបៃតង
នៅ​ពេល​ដែល​ម្ចាស់លំនៅដ្ឋានទាំងអស់ឈានជើងចេញពីជណ្ដើរយន្ត ពួក​គាត់​នឹងទទួលបាននូវពន្លឺពី​ធម្មជាតិចេញពីជញ្ជាំងរុក្ខជាតិបៃតងដែលលាតសន្ធឹងកំពស់២១ជាន់។
វា​គឺ​ជា​កន្លែង​ដែលពោរពេញទៅ​ដោយខ្យល់ធម្មជាតិ និងការផ្លាស់ប្តូរចេញ​ពីទេសភាពបែប​ទី​ក្រុង​ដែលសម្បួរតែអគារ។

2. សួនលំហែខាងលិច
សួនលំហែខាងលិច គឺ​ជាកន្លែងជួបជុុំ កន្លែងគយគន់​ព្រះអាទិត្យលិច និងជាកន្លែងសម្រាកលំហែកាយ​ដ៏ល្អឥត​ខ្ចោះនាពេលល្ងាច។

3. រាន​ហាល​
រាន​ហាល​មុខ​ផ្ទះ​​របស់អាផាតម៉ិន​នីមួយ​ៗ​បានផ្តល់ជាម្លប់ និងកន្លែងសម្រាកជាលក្ខណៈឯកជនយ៉ាងសុខស្រួល។

4. សួនលំហែខាងកើត
អ្នក​អាច​ហាត់យូហ្គានៅ​ពេលព្រឹក​ ញាំុកាហេ្វជាមួយមិត្តភក្តិ អ្នកជិតខាង​ និងក្រុមគ្រួសារ
អម​ជាមួយ​ភាព​រីករាយក្នុង​ការ​គយគន់ព្រះអាទិត្យរះឯនាយ​ទន្លេមេគង្គ។

5. បែបបទ​នៃ​ការ​រស់​នៅ & លក្ខណៈ​ពិសេស​
បន្ថែមពីលើសួនលំហែសាធារណៈ​របស់​យើង​ខ្ញុំ​ បែបបទ​នៃ​ការ​រស់​នៅ​នឹង​កាន់​តែ​ប្រសើរ​
និង​ទាន់​សម័យ​ជា​មួយ​នឹង​សួននៅជាប់អាងហែល​ទឹកយ៉ាងស្ងប់ស្ងាត់ អាងហែលទឹកយ៉ាងស្រស់ស្អាត និងកន្លែងហាត់ប្រាណដ៏​ទំនើបបំផុត រួមជាមួយបន្ទប់ផ្លាស់សម្លៀកបំពាក់ សម្រាប់ការប្រើប្រាស់ផ្ដាច់មុខរបស់ម្ចាស់លំនៅដ្ឋាន និងភ្ញៀវរបស់ពួក​គាត់។

6. ចំណតយានយន្ត
អ្នក​ចង់​ធ្វើ​ដំណើរ​ទៅ​បរទេសមែន​ទេ​? សូមកុំមានការព្រួយបារម្ភថាតើអ្នក​ត្រូវចតយានយន្តរបស់អ្នកនៅកន្លែងណាទៀត​អី។ ចំណតយានយន្តចំនួន៦ជាន់របស់យើង ជាចំណតមួយក្នុងចំណោមចំណតយានយន្តធំទូលាយជាងគេបង្អស់នៅតំបន់​បឹងកេងកេង១។

7. កន្លែងទទួលភ្ញៀវ
កន្លែងទទួលភ្ញៀវដ៏​ប្រណិត​ និង​ស្រស់ស្អាតរបស់យើង គឺជាកន្លែងគួ​ជា​ទី​គាប់ចិត្តសម្រាប់គណៈគ្រប់គ្រង និងបុគ្គលិករបស់យើង​ខ្ញុំ​ទទួលស្វាគមន៍ម្ចាស់លំនៅដ្ឋាន ព្រមទាំងភ្ញៀវរបស់​ពួក​គាត់​យ៉ាងកក់ក្ដៅ។

កន្លែងសំរាប់កំសាន្តជាលក្ខណៈឯកជន

បន្ថែមពីលើសួនលំហែ​សាធារណៈ​ កន្លែងសំរាប់កំសាន្តជាលក្ខណៈឯកជនមានសួនលំហែជាប់អាងហែល​ទឹកយ៉ាងស្ងប់ស្ងាត់ អាងហែលទឹកយ៉ាងស្រស់ស្អាត និងកន្លែងហាត់ប្រាណទំនើបបំផុត រួមជាមួយបន្ទប់ផ្លាស់សម្លៀកបំពាក់ សម្រាប់ការប្រើប្រាស់ផ្ដាច់មុខរបស់