Urbanland

ក្រុមហ៊ុន​អភិវឌ្ឍអចលទ្រព្យបែប​ប៊ូទិក​

បង្កើតទីធ្លារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ សំរាប់សហគមន៍ កម្ពុជា ដែលមនុស្សគ្រប់គ្នាអាចរស់នៅ ធ្វើការ និងកំសាន្ត

ការ​ករកើត​របស់យើងបានចាប់ផ្តើមនៅ​ក្នុង​ឆ្នាំ២០១៣ តាមរយៈ Embassy Residences ដែលជាគម្រោងខុនដូប្រណិតរបស់យើងដំបូងបង្អស់។ តាមរយៈការយល់ដឹងស៊ីជម្រៅអំពីវប្បធម៏ និង​ការរស់នៅក្នុងស្រុក
ព្រម​ទាំង​បទពិសោធន៍មក​ពីក្រៅប្រទេស យើងបាននាំចូល​មកប្រទេស​កម្ពុជា​នូវការអភិវឌ្ឍដែលផ្តោតសំខាន់ទៅលើការរចនា និងគុណភាពនៃជីវិតដែលមិនធ្លាប់​មាន​ពី​មុន​មក​នៅក្នុងរាជធានីភ្នំពេញ។

ចាប់​តាំងពីពេលនោះមក យើងក៏បានកសាងកេរ្តិ៍ឈ្មោះក្នុង​នាម​ជាក្រុម​ហ៊ុន​អភិវឌ្ឍ​វ័យក្មេង និងបិុនប្រសប់ដែល​នាំ​មុខ​គេ​នៅ​ក្នុង​ទីផ្សារកម្ពុជា​ក្នុង​​ការអភិវឌ្ឍលំនៅដ្ឋានដ៏ផ្ចិតផ្ចង់ ព្រមទាំងបានទទួលពានរង្វាន់ក្រុមហ៊ុន​អភិវឌ្ឍខុនដូល្អផ្តាច់គេ និងពានរង្វាន់ការរចនាម៉ូដស្ថាបត្យកម្មសម្រាប់គេហដ្ឋានល្អផ្តាច់គេ នៅក្នុងកម្មវិធីពានរង្វាន់អចលទ្រព្យកម្ពុជាឆ្នាំ២០១៦ផង​ដែរ​។

សម្រាប់ក្រុម​ហ៊ុន​ Urbanland វាជាការចាំបាច់ដែលយើងអាចបង្ហាញពី​ស្នាដៃ​របស់យើង និងចូលរួមចំនែក​អភិវឌ្ឍទីក្រុងភ្នំពេញ​
ក៏​ដូ​ចជា​ប្រទេសកម្ពុជា​។​ ការយល់ដឹងដ៏​សុី​ជម្រៅ​របស់យើងទៅ​លើទីផ្សារអចលទ្រព្យកម្ពុជា និងបទពិសោធន៍ក្នុងការរចនាយ៉ាងច្រើនសន្ធឹកសន្ធាប់ ជំរុញឲ្យយើងកាន់តែមានការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​បង្កើត​លំហ​ជា​ច្រ់ើន​ ព្រម​ទាំង​ធ្វើឲ្យបែបបទ​នៃ​ការ​រស់​នៅ​ក្នុង​សហគមន៍​របស់យើងកាន់តែសម្បូរបែប។

គម្រោងអភិវឌ្ឍដែលទទួលបានពានរង្វាន់របស់យើងខ្ញុំ

Embassy Residences

Embassy Residences ដែល​មានទីតាំងនៅក្នុងតំបន់ដែល​សម្បូរ​ទៅ​ដោយ​ស្ថានទូតនៅក្នុងរាជធានីភ្នំពេញ  ផ្តល់ជូនលោក​អ្នក​នូវបណ្តុំ​នៃ​អាផាតម៉ិន និង ផេនហៅស៍ដ៏ប្រណិត​ និង​ទាន់​សម័យ​។ អាផាតមុិន​​ប្រភេទ​ស្វីត​ ក៏​ដូច​ជា​អាផាតមុិន​បន្ទប់គេង១ បន្ទប់គេង២ និងបន្ទប់គេង៣ទាំងអស់ត្រូវ​បាន​បំពាក់ដោយគ្រឿង​បរិក្ខារ និងគ្រឿងសង្ហារឹមមកពីអឺរ៉ុប។

ទីតាំងៈ វិថី ៤១ នៅខាងស្ដាំមហាវិថី នរោត្តម
បញ្ចប់ការសាង់សង់ស្ថាពរ៖ ២០១៧

Raintree

Raintree គឺ​ជា​ការអភិវឌ្ឍការិយាល័យបែប​ប៊ូទិក​ដំបូងគេ​បង្អស់នៅក្នុងប្រទេសកម្ពុជាសម្រាប់់ក្រុមហ៊ុន​ និង​ស្ថាប័ន​ដែលរីកលូតលាស់យ៉ាង​ឆាប់រហ័ស។ Raintree មានទីតាំងស្តិត​នៅតំបន់ពាណិជ្ជកម្មកណ្តាល​ ដែល​សម្បូរ​ទៅ​ដោយ​ធនាគារជា​ច្រើន​ និង​ជាបេះដូងនៃរាជធានីភ្នំពេញ ហើយអាគារ​ការិយាល័យ​នេះដែរ​លាត​សន្ធឹង​ទំហំ​ ៣០០០ ម៉ែត្រការ៉េ​ ដែលអាចបត់បែនបានសម្រាប់ការិយាល័យគ្រប់ប្រភេទ​ ​​​រូមជាមួយសាល​ដ៏ធំ​សំរាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗ និងទីធ្លារដ៏​ល្វឹងល្វើយ​លើដំបូលអគារផងដែរ។

ទីតាំងៈ វិថី ១១០ (តំបន់ពាណិជ្ជកម្ម)
បញ្ចប់ការសាង់សង់ស្ថាពរ៖ ២០១៦

Treeline

Treeline Urban Hotel គឺជា​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ភាព​ងាយ​ស្រួល​​ និង​ភាព​សមសួនគ្មាន​ដែន​កំណត់​ ដែល​ផ្តល់នូវរសជាតិថ្មី​នៃការរួម​បញ្ចូលគ្នារវាងភាពសុខ​ស្រួល​បែប​ទាន់​សម័យ​ និងបច្ចេកវិទ្យាទំនើប​ ដែល​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​វប្បធម៌ និងបេតិកភ័ណ្ឌ​។ ដោយ​ Treeline មានទីតាំងនៅចំ​កណ្តាល​បេះដូងនៃខេត្រសៀមរាប ពួក​យើងបានប្រមូលផ្តុំនូវធាតុផ្សំ​សំខាន់ៗដ៏​ល្អបំផុតជា​ច្រើន​នៃ​បដិសណ្ឋារកិច្ច​ ហើយ​ដាក់​បញ្ចូល​ក្នុងសណ្ឋាគារប៊ូទិក​ដ៏ទំនើបមួយ​នេះ​ ព្រម​ទាំង​រួមបញ្ចូលនូវធាតុ​ផ្សំ​ផ្សេងៗនៃ​រចនាបថខ្មែរផងដែរ។

ទីតាំងៈ សៀមរាប
បញ្ចប់ការសាង់សង់ស្ថាពរ៖ ២០១៨

Embassy Central

Embassy Central ដែល​មានទីតាំងស្ថិតនៅចំកណ្តាល​បេះដូង និងតំបន់ដែលពេញនិយមបំផុតរបស់រាជធានីភ្នំពេញ​​ គឺជាទីតាំងនៅក្នុងទីក្រុងភ្នំពេញ​ដ៏មានកិត្យានុភាពបំផុតសម្រាប់អ្នក។​ ការរួមបញ្ចូលគ្នារវាង​ ស្ថាបត្យកម្មដែល​ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់​ ផ្ទៃខាងក្នុងដ៏ប្រណិត និងសួនច្បារដ៏ស្រស់ស្អាត បានធ្វើឲ្យ Embassy Central ក្លាយជាទីកន្លែងដ៏សក្តិសមបំផុតសម្រាប់ការរស់នៅ។ វាគឺជាការរស់នៅក្នុងទីក្រុងដ៏ល្អ​ឥតខ្ចោះបំផុត។

ទីតាំង ៖ វិថី ៣៥២
បញ្ចប់ការសាង់សង់ស្ថាពរ៖ ឆ្នាំ ២០១៨

ដៃគូផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ