ស្ថិតនៅកណ្តាល​បេះដូងនៃរាជធានីភ្នំពេញ

Embassy Central ស្ថិតនៅចំកណ្តាល​ទីតាំងល្អបំផុតរបស់រាជធានីភ្នំពេញ។

ជីវិតមានភាពងាយស្រួលពេលដែលអ្វីគ្រប់យ៉ាង
នៅជិតបង្កើយ

តំបន់បឹងកេងកង១ ដែលជា​ទីតាំងពេញនិយមបំផុតនៅក្នុងទីក្រុង បានក្លាយជាកន្លែងដែល​អាជីវកម្ម​នានា​ដំណើរការ​ កន្លែងញាំុអាហារជាមួយមិត្តភក្តិ កន្លែង​ដែល​មាន​ជម្រើសសាលាអន្តរជាតិជាច្រើន និងជាកន្លែងក្រុមគ្រួសារជួបជុំគ្នា ញាំុអាហារ ព្រមទាំងកំសាន្ត។ តំបន់នេះផងដែរក៏សម្បូរ​ទៅ​ដោយ​ហាងលក់ទំនិញក្នុងស្រុក និងនាំ​ចូល​ពីបរទេសជាច្រើន ដែលផ្តល់ជម្រើសប្លែក​ៗ​ពី​គ្នា​ សម្រាប់ការស់នៅដ៏សម្បូរបែបរបស់​ម្ចាស់លំនៅដ្ឋាននៅ​ក្នុង​តំបន់​នេះ​។

នេះគឺជាការរស់នៅកណ្តាលទីក្រុងដ៏ល្អឥតខ្ចោះ

ភាពងាយស្រួលនៅកណ្តាលទីក្រុង

ស្របពេលដែលសាលាអន្តរជាតិកំពូលៗជាច្រើនបានបើកដំណើរការនៅក្នុងតំបន់បឹងកេងកង១ កូនៗរបស់លោកអ្នកពិត​ជានៅជិតបង្កើយនឹង​គ្រឹះស្ថានអប់រំល្អៗបំផុតនៅក្នុងប្រទេស។ នាពេលចុងសប្ដាហ៍ ក្មេងៗអាចចំណាយពេលរៀន និងកំសាន្ត​នៅ Kid’s City ហើយក៏អាចដើរលំហែកាយតាមសួនច្បារ និងតាមមាត់ទន្លេផងដែរ។ បន្ទាប់មក​អ្នក​អាច​បញ្ចប់ថ្ងៃចុងសប្ដាហ៍របស់​អ្នក​ ដោយការ​ពិសារអាហារជាលក្ខណៈគ្រួសារនៅក្នុងភោជនីយដ្ឋានណា​មួយ​នៅ​ក្នុង​ចំណោម​ភោជនីយដ្ឋានយ៉ាងច្រើនសម្បូរបែមនៅក្នុងតំបន់បឹងកេងកង១នេះ។

បែបបទនៃការស់នៅកណ្តាលទីក្រុង

តំបន់​បឹងកេងកង១ ធានាបំពេញតម្រូវ​ការ​ប្រចាំថ្ងៃរបស់អ្នក មិន​ថា​អ្នក​ចង់​ទិញទំនិញ​នៅ​តាមហាងធំៗល្បីៗ ហាង​តូចៗ ទិញ​ផលិតផលធម្មជាតិ​ស្រស់ៗនៅ​ក្នុង​ស្រុក​ សំលៀកបំពាក់ទាន់សម័យ
ញាំុ​អាហារ​ឆ្ងាញ់ៗ​នៅ​ភោជនីយដ្ឋាន​​ក្នុង​ស្រុក និងអន្តរជាតិ​ជាច្រើន​។ តាមរយៈការរស់នៅក្នុង​ Embassy Central ស្ទើរតែគ្រប់អ្វីៗទាំងអស់គឺនៅជិតនឹង​អ្នកបង្កើយ។

ទីតាំងរបស់ Embassy Central