បន្ទប់គំរូ

ចូលមើលអាផាតម៉ិនដែលទទួល​បានពានរង្វាន់របស់យើងខ្ញុំដោយ​ផ្ទាល់។

អាផាតម៉ិនបន្ទប់គេង១
(រហូតដល់ ៦៩ ម៉ែត្រការ៉េ)

គ្រប់អាផាតម៉ិនទាំងអស់ត្រូវបានរចនាឡើងដោយការយកចិត្តទុកដាក់ខ្ពស់ សម្រាប់ការរស់នៅទំនើប​ទាន់សម័យ និង​ល្អពិសេស។ អាផាតម៉ិនបន្ទប់គេងមួយរបស់​យើង​ខ្ញុំ​ ត្រូវបានរចនាឡើងដោយមានបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ​ ព្រម​ទាំង​កន្លែងទទួលទានអាហារ​ដ៏​ធំទូលាយ។ បន្ទប់ទទួលភ្ញៀវគឺស្ថិតនៅជាប់និងរាន​ហាល​យ៉ាងធំទូលាយរបស់អាផាតម៉ិន ដែលបង្កើតបានទីធ្លាបន្ថែមសម្រាប់ការកំសាន្ត និងសំរាក។

រាន​ហាល​មុខ​ផ្ទះ​​របស់អាផាតម៉ិន​នីមួយ​ៗ​បានផ្តល់ជាម្លប់ និងកន្លែងសម្រាកជាលក្ខណៈឯកជនយ៉ាងសុខស្រួល។ ការរចនាម៉ូដសម័យទំនើបរួមជាមួយការប្រើប្រាស់សម្ភាររចនាប្រើពីឈើធម្មជាតិពិតៗ និងកម្រាលឥដ្ឋការ៉ូថ្ម មកពីប្រទេសអេស្ប៉ាញ បានបង្កើននូវភាពល្អឆើតទាន់សម័យដល់ផ្នែកខាងក្នុងរបស់អាផាតម៉ិននីមួយៗ។

អាផាតម៉ិនបន្ទប់គេង២
(រហូតដល់ ១២០ម៉ែត្រការ៉េ​)

អាផាតម៉ិនបន្ទប់គេង២​របស់យើង ដែល​ត្រូវបានរចនាឡើងដោយរចនាបទប្លែកពីគេ
ព្រម​ទាំង​បំពាក់​គ្រឿង​សង្ហារឹម​ និង​តុបតែងយ៉ាងផ្ចិតផ្ចង់ មាន​បន្ទប់​ទទួល​ភ្ញៀវ​ដ៏​​ធំទូលាយ រួមជាមួយកន្លែងទទួលទានអាហារ និងផ្ទះបាយដ៏​ទំនើប​ ដែលបំពាក់ដោយគ្រឿង​បរិក្ខាផ្ទះបាយមក​ពី​អឺរ៉ុប។ ប្លង់របស់អាផាតម៉ិននីមួយ​ៗ​នៅក្នុង​ខុនដូ​ Embassy Central​ ត្រូវបានគិតគូយ៉ាងយកចិត្តទុកដាក់បំផុត រហូតដល់ចំណុចលំអិត​តូចៗទាំងអស់
របស់អាផាតម៉ិនទាំងមូល ដើម្បីផ្តល់នូវភាពសុខស្រួលដល់​អ្នក​ស្នាក់​នៅ​។

ការប្រមូលផ្តុំ

ផេនហៅស៍ & ឡូហ្វត៍

ផេនហៅស៍ ដែល​មាន​២ជាន់របស់យើង ព្រម​ទាំង​ទេសភាពដ៏ស្រស់​ឆើត​ឆាយ​ដាច់​កន្ទុយ​ភ្នែក​របស់​ទីក្រុង​ភ្នំ​ពេញ​ និងសួនលំហែកាយឯកជនដ៏ស្រស់​បំព្រង​ គឺជាជម្រើសដ៏សកិ្តសមបំផុតសម្រាប់អ្នកដែលស្វែងរកកន្លែង​រស់នៅធំទូលាយនៅក្នុងទីក្រុង។ បង្អួច​របស់​ផេនហៅស៍​ដែល​លាត​សន្ធឹង​ចាប់​ពីកម្រាល​រហូត​ដល់ពិដាន ត្រូវ​បាន​បំពាក់​សម្រាប់ឱ្យ​ពន្លឺចាំង​ចូល​បាន​ពេញ​លេញ​ និង​មាន​ភាព​បើកចំហរ។

Penthouse